កម្មវិធី និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១២ខែ និង មានសិក្ខាកាមចំនួន ២៤០០ នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពធន់ និង ពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈបណ្តុះចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗក្នុងសម័យឌីជីថល។

ចូលរួមដោយឥតតិតថ្លៃ
ទទួលពាក្យចាប់ពីថ្ងៃទី​២៦ ខៃកក្កដា ឆ្នាំ២០២៦ ដល់ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២៧
ទម្រង់សិក្សានៃវគ្គបណ្ដុះបណ្ដាល៖ ១ ថ្ងៃ ពេញ
ទីតាំងបណ្តុះបណ្តាល៖ សណ្ឋាគារ អ៊ុកវូដ ព្រេមៀរ , រាជធានីភ្នំពេញ

គោលបំណងវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

គោលបំណងវគ្គបណ្តុះបណ្តាល
  • បង្កើនចំណេះដឹងឌីជីថលសម្រាប់អាជីវកម្មដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
  • ឱកាសចូលទៅកាន់ទីផ្សារធំជាងមុន
  • ធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានភាពលេចធ្លោជាមុន
  • ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងអាជីវក
  • យល់ដឹងពីសុវត្ថិភាព និង ការការពារខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត

អត្ថប្រយោជន៍នៃការចូលរួម៖

សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖

អត្ថប្រយោជន៍នៃការចូលរួម៖
  • សិក្ខាកាមនឹងទទួលបានចំណេះដឹងជំនាញឌីជីថលដូចជា ការធ្វើទីផ្សាឌីជីថល និង ចំណេះដឹងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ពីគ្រូជំនាញដោយឥតគិតថ្លៃ
  • ទទួលបានការប្រឹក្សា និង ការគាំទ្រផ្ទាល់ពីគ្រូបណ្តុះបណ្តាលក្រោយរយៈពេល ១ខែពេញ ពាក់ព័ន្ធនឹងចម្ងល់ និង បញ្ហាប្រឈមផ្សេងៗក្នុងអាជីវកម្ម (តាមរយៈ Telegram Group)
  • ទទួលបានដំណោះស្រាយឌីជីថល (Digital Tool) សម្រាប់យកទៅប្រើប្រាស់ក្នុងអាជីវកម្ម រយៈពេល ១ឆ្នាំពេញ

លក្ខខណ្ឌក្នុងការចូលរួម

អ្នកដែលអ្នកចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖

លក្ខខណ្ឌក្នុងការចូលរួម
  • ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបាន ឬ ពុំទាន់បានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុង Cam-IE ហើយមានទូរសព្ទដៃ (smart phone)
  • ជាម្ចាស់សហគ្រាសធុនតូច និង មធ្យម, កម្មករនិយោជិត ឬ អ្នកមានអាជីវកម្មផ្ទាល់ខ្លួនក្នុងវិស័យណាមួយក្នុងប្រទេសកម្ពុជា (អ្នកលក់ដូរតាមផ្សារ, អ្នកលក់ភេសជ្ជៈ, កន្លែងកម្សាន្ត, អ្នកផ្តល់សេវាកម្មស្នាក់នៅ, ម្ហូបអាហារ, អ្នកលក់ដូរតាមដងផ្លូវ)
  • មានគោលបំណងក្នុងការស្វែងយល់ និង បង្កើនចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗសម្រាប់យកទៅប្រតិបត្តិក្នុងអាជីវកម្មរាល់ថ្ងៃ
  • បង្ហាញពីការប្តេជ្ញាខ្ពស់ និង មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល
  • សិក្ខាកាមជាស្រ្ដី និង ពលករចំណាកស្រុកត្រូវបានលើកទឹកចិត្តក្នុងការចុះឈ្មោះចូលរួម

ព័ត៌មានលម្អិត:

ចូលរួមដោយឥតតិតថ្លៃ

ខលមកតាមលេខ hotline 1264

ចុះឈ្មោះតាមបណ្ដាញសង្គមផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

ចុចទីនេះដើម្បីចូលទៅកាន់តំណចុះឈ្មោះ
QR Scan

រៀបចំដោយ

រៀបចំដោយ
រៀបចំដោយ

គាំទ្រដោយ

គាំទ្រដោយ