ថ្នាលគាំទ្រ
ថ្នាលគ្រឹះឌីជីថល
ស្វែងយល់អំពីទិន្នន័យ និន្នាការ និងចំណេះដឹងសំខាន់ៗ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។ ទិន្នន័យទាំងនេះផ្ដល់នូវទិដ្ឋភាពទូទៅនៃការអភិវឌ្ឍសំខាន់ៗ ឱកាសកំពុងលេចឡើង និងបញ្ហាប្រឈមដែលកំពុងមាន ដោយបែងចែកជាទិដ្ឋភាពឌីជីថលជារួម និងវិស័យសំខាន់ៗ។ ការណ៍នេះជួយអ្នកពាក់ព័ន្ធស្វែងយល់កាន់តែច្បាស់ពីវិស័យនីមួយៗ, កំណត់ឱកាសសម្រាប់រីកចម្រើន និងធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន ដើម្បីគាំទ្រនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយចីរភាព។

Bakong
បាគងបានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព័្ទ និងសេវាធនាគារ តាមរយៈការរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរស័ព្ទ, សេវាធនាគារតាមរយៈអុីនធឺណិត និងកម្មវិធីហិរញ្ញវត្ថុជាច្រើនជាមួយនឹង interface ដែលងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយដែលអ្នកពេញចិត្ត។
.png)
CamDX
CamDX មកពីពាក្យថា Cambodia Data eXchange ជាថ្នាលផ្លាស់ប្តូរទិន្នន័យវិមជ្ឈការដែលបង្រួបបង្រួមគ្នារវាងប្រព័ន្ធព័ត៌មាន ដែលផ្តល់នូវកម្មវិធីស្តង់ដារ និងសុវត្ថិភាពក្នុងការផ្តល់ និងប្រើប្រាស់សេវាកម្ម។ CamDX ធានានូវភាពសម្ងាត់ សុចរិតភាព និងអន្តរប្រតិបត្តិការរវាងភាគីផ្លាស់ប្តូរទិន្នន័យផ្សេងៗគ្នាជាច្រើន។

CamDigiKey
CamDigiKey គឺជាអ្នកផ្តល់សេវា e-KYC ដែលផ្តោតលើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ វាជួយផ្ទៀងផ្ទាត់អត្តសញ្ញាណបានយ៉ាងឆាប់រហ័ស និងគួរឱ្យទុកចិត្ត ដើម្បីធ្វើឱ្យការចូលប្រើសេវាឌីជីថលកាន់តែមានសុវត្ថិភាព និងងាយស្រួលសម្រាប់គ្រប់គ្នា។

CamDL
CamDL មកពីពាក្យពេញថា Cambodia Data Ledger គឺជា ហេដ្ឋារចនាសម័្ពន្ធវិមជ្ឈការនៃបច្ចេកវិទ្យាប្លុកឆេន ដែលរួមចំណែកក្នុងការបង្កើត និងប្រតិបត្តិការកម្មវិធី ប្លុកឆេន ជាច្រើន រួមជាមួយនឹងការអភិវឌ្ឍកម្មវិធី ប្លុកឆេន គំរូមួយចំនួនផងដែរ។

CamDigiPay
CamDigiPay អនុញ្ញាតឱ្យពាណិជ្ជករបង្កើតវិក្កយបត្រស្ដង់ដាសម្រាប់អតិថិជនក្នុងការទូទាត់ប្រាក់តាមរយៈកម្មវិធីធនាគារណាមួយ។ ពាណិជ្ជករ ឫសហប្រតិបត្តិការ អាចប្រើប្រាស់ថ្នាល CamDigiPay តែមួយ ដើម្បីជាមធ្យោបាយទទួលការទូទាត់ប្រាក់របស់អតិថិជន ដោយមិនចាំបាច់ប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងទៀតឡើយ។
.png)
CamInvoice
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។

Camstat
CamStat គឺជាថ្នាលផ្សព្វផ្សាយទិន្នន័យផ្លូវការ ដែលបានដកស្រង់ចេញពីមូលដ្ឋានទិន្នន័យរបស់ CamInfo ផ្អែកទៅលើបច្ចេកវិទ្យា DevInfo និង ត្រូវបានថែទាំដោយវិទ្យាស្ថានជាតិស្ថិតិ។

Digital Signature
ហត្ថលេខាឌីជីថលសំដៅទៅលើ ប្រើប្រាស់បច្ចេកទេសគណិតវិទ្យា ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងសុចរិតភាពនៃសារ ឫឯកសារឌីជីថល។ ហត្ថលេខាឌីជីថលគឺ ដូចទៅនឹងហត្ថលេខាដោយដៃ ឫបោះត្រាដែរ ក៏ប៉ុន្តែវាផ្តល់នូវសុវត្ថិភាព និងសុពលភាពខ្ពស់ជាង។

Root CA
National Root CA គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈគន្លឹះ (PKI) ថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ PKI មានមុខងារគ្រប់គ្រងទៅលើហត្ថលេខាឌីជីថលសម្រាប់អង្គភាពមានដូចជា ប្រព័ន្ធ ឫម៉ាស៊ីនមេ, សហប្រតិបត្តិការ, ប្រជាពលរដ្ឋ ល។ ជាមួយនឹងហត្ថលេខាឌីជីថល អង្គភាពអាចធ្វើប្រតិបត្តិការក្នុងសេវាកម្មឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
.png)
verify.gov.kh
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
.png)
