ថ្នាលគាំទ្រ
ថ្នាលគាំទ្រ
ស្វែងយល់អំពីទិន្នន័យ និន្នាការ និងចំណេះដឹងសំខាន់ៗ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។ ទិន្នន័យទាំងនេះផ្ដល់នូវទិដ្ឋភាពទូទៅនៃការអភិវឌ្ឍសំខាន់ៗ ឱកាសកំពុងលេចឡើង និងបញ្ហាប្រឈមដែលកំពុងមាន ដោយបែងចែកជាទិដ្ឋភាពឌីជីថលជារួម និងវិស័យសំខាន់ៗ។ ការណ៍នេះជួយអ្នកពាក់ព័ន្ធស្វែងយល់កាន់តែច្បាស់ពីវិស័យនីមួយៗ, កំណត់ឱកាសសម្រាប់រីកចម្រើន និងធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន ដើម្បីគាំទ្រនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយចីរភាព។

Cam-IE
ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអភិវឌ្ឍឡើង ដើម្បីសម្រួលការចុះឈ្មោះ និងផ្តល់វិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនជនគោលដៅដែលធ្វើការងារ, ធ្វើអាជីវកម្ម ឬប្រកបមុខរបរនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ត្រូវបានប្រគល់ភារកិច្ចក្នុងការអភិវឌ្ឍ និងថែទាំប្រព័ន្ធខាងលើ។ ការចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចធ្វើបានទៅតាមបានតាមរយៈការចុះឈ្មោះដោយខ្លួនឯងតាមកម្មវិធីទូរសព្ទដៃ ឬ វេបផតថល និង ការចុះឈ្មោះតាមរយៈភ្នាក់ងារដៃគូ។

Enterprises Go Digital
កម្មវិធីបរិវត្តកម្មសហគ្រាសឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់សហគ្រាស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកសាងសមត្ថភាពឌីជីថលឱ្យកាន់តែខ្លាំង ដើម្បីចាប់យកឱកាសអភិវឌ្ឍន៍ក្នុងសេដ្ឋកិច្ចឌីជីថល។

Go4eCam
Go4eCAM មានគោលបំណងផ្តល់នូវលក្ខខណ្ឌចាំបាច់ដល់ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធប្រើប្រាស់ថវិកាតាមតម្រូវការ ក្នុងការចាប់យកពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការត្រៀមខ្លួនក្នុងការនាំចេញ។

KAS Platform
KAS គឺជាថ្នាលឌីជីថលបើកចំហសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងផលិតភាព និងការចែកចាយ តាមរយៈម៉ូដែលចែករំលែកទិន្នន័យ។

KhmerSME.gov.kh
KhmerSME គឺជាថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា។ គេហទំព័រនេះ នឹងប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយ សម្រាប់ផ្តល់ព័ត៌មាន ដល់ម្ចាស់អាជីវកម្មកម្ពុជាទាំងឡាយណា ដែលកំពុងស្វែងរកព័ត៌មានទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម អាជីវកម្មកំពុងរីកលូតលាស់ និងការបង្រួមចូលគ្នានៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

Online Business Registration
ថ្នាល Online Business Registration គឺជាវេទិកាចុះឈ្មោះអាជីវកម្មលើប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល ប្រើពេលវេលាខ្លី និងការចំណាយទាប។

Startup Cambodia
ធុរកិច្ចថ្មីកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីជា យន្តការគាំទ្រដល់ធុរកិច្ចថ្មី និងជំរុញការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាតិឱ្យមានភាពរស់រវើក។

business.gov.kh
Business.gov.kh គឺជាមជ្ឈមណ្ឌលព័ត៌មាន ដែលអនុញ្ញាតឱ្យធុរកិច្ចក្នុងប្រទេស និងក្រៅប្រទេស រួមជាមួយអ្នកវិនិយោគចូលប្រើព័ត៌មានទាក់ទងនឹងអាជីវកម្មដោយឥតគិតថ្លៃ។
.png)
