កម្មវិធី និងព្រឹត្តិការណ៍

ព្រឹត្តិការណ៍ទាំងអស់

ស្វែងយល់អំពីព្រឹត្តិការណ៍ វគ្គបណ្តុះបណ្តាល វេទិកា និងសកម្មភាពចែករំលែកចំណេះដឹង ដែលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ផ្នែកនេះជាកន្លែង ដើម្បីទទួលបានព័ត៌មានអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ និងចូលរួមក្នុងឱកាសដែលជំរុញកិច្ចសហការ នវានុវត្តន៍ និងការកសាងសមត្ថភាពក្នុងយុគសម័យឌីជីថល។


នាពេលខាងមុខ
វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

៣០ ឧសភា ២០២៧

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១២ខែ និង មានសិក្ខាកាមចំនួន ២៤០០ នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពធន់ និង ពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈបណ្តុះចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗក្នុងសម័យឌីជីថល។

កន្លងទៅ
 ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល

ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល

២០ កក្កដា ២០២៦

វគ្គបណ្តុះបណ្តាលស្តីពី “ ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយះពេល​ ៦សប្តាហ៍ ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និង ជំនាញឌីជីថលទៅដល់ធុរជន សហគ្រិន និងម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មឱ្យរីកលូតលាស់នៅក្នុងយុគសម័យឌីជីថល។​ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់លើការផ្តល់ចំណេះដឹង​​ និង​ ជំនាញអនុវត្តជាក់ស្តែងលើ​ទីផ្សារឌីជីថល ការប្រើប្រាស់ឧបករណ៍ឌីជីថល ចំណេះដឹងមូលដ្ឋានអំពី​ជំនាញបញ្ញាសិប្បនិម្មិត(AI)​ ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មរាល់ថ្ងៃក្នុងសម័យឌីជីថល។

កន្លងទៅ
វគ្គបណ្តុះបណ្តាល ការអភិវឌ្ឃធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា

វគ្គបណ្តុះបណ្តាល ការអភិវឌ្ឃធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា

១៤ កក្កដា ២០២៥

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង សហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមសហគ្រិនស្ត្រីកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង សមត្ថភាព និង ជំនាញឌីជីថល ដោយរំពឹងថាផ្តល់ប្រយោជន៍ ទៅដល់ធុរជន សហគ្រិន និង ម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មចាប់យកបច្ចេកវិទ្យាឌីជីថល និង ជំនាញ យកទៅអនុវត្តក្នុងអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និង កាន់តែប្រសើរជាងមុនក្នុងយុគសម័យឌីជីថល។ វគ្គបណ្តុះបណ្តាលនេះនឹងមាន ចំនួន ២ លើក។

កន្លងទៅ
កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា"

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា"

១៧ កក្កដា ២០២៤

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឧបត្ថម្ភថវិកាដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង ជំរុញការចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងដំណើរការធុរកិច្ចឌីជីថល។ វគ្គបណ្តុះបណ្តាល  "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា"  មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦​លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន  ៧០រូប  ចូលរួមដោយ ឥតគិតថ្លៃ  ។

កន្លងទៅ
"ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី ២

"ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី ២

០២ វិច្ឆិកា ២០២៣

កម្មវិធីបណ្ដុះបណ្ដាល « ការស្វែងរកទីផ្សារឌីជីថលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» ​រដូវកាលទី ២ ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC) ក្រោមកិច្ចសហការរួមគ្នាជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (TSC) និងក្រុមហ៊ុន មេតា (Meta) និងសហការគាំទ្រដោយក្រុមហ៊ុន Aleph ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាល «ការស្វែងរកទីផ្សារឌីជីថលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» ​រដូវកាលទី ២ មានរយៈពេល ៨ សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមអនឡាញចំនួន ៦លើក និងការជួបដោយផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៦០រូប ចូលរួមដោយឥតគិតថ្លៃ។ 

កន្លងទៅ
កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា"

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា"

០៣ តុលា ២០២៣

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្នុងគោលបំណងពង្រឹងសមត្ថភាព និង ជំនាញធ្វើទីផ្សារឌីជីថលទៅកាន់ម្ចាស់អាជីវកម្ម ឬ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។   វគ្គបណ្តុះបណ្តាល "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦​លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ។