កម្មវិធី និងព្រឹត្តិការណ៍

 ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល

ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល

វគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល”
វគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយះពេល​ ៦សប្តាហ៍ ដែលរៀបចំឡើងក្នុងគោល-បំណងបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និង ជំនាញឌីជីថលទៅដល់ធុរជន សហគ្រិន និងម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មឱ្យរីកលូតលាស់នៅក្នុងយុគសម័យឌីជីថល។​ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់លើការផ្តល់ចំណេះដឹង​​ និង​ ជំនាញអនុវត្តជាក់ស្តែងលើ​ទីផ្សារឌីជីថល ការប្រើប្រាស់ឧបករណ៍ឌីជីថល ចំណេះដឹងមូលដ្ឋានអំពី​ជំនាញបញ្ញាសិប្បនិម្មិត(AI)​ ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មរាល់ថ្ងៃក្នុងសម័យឌីជីថល។

ចូលរួមដោយឥតតិតថ្លៃ
មានរយះពេលចំនួន ៦សប្តាហ៍
ទម្រង់សិក្សានៃវគ្គបណ្តុះបណ្តាល៖ ការជួបផ្តាល់ និង សិក្សាតាមប្រព័ន្ធអនឡាញ
ទីតាំងបណ្តុះបណ្តាល៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច

គោលបំណងវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

គោលបំណងវគ្គបណ្តុះបណ្តាល
  • ពង្រឹងជំនាញ និង ចំណេះដឹងទីផ្សារថ្មីឌីជីថលថ្មីៗទៅដល់ម្ចាស់អាជីវកម្ម
  • ណែនាំចំណេះដឹងមូលដ្ឋាននៃការរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) សម្រាប់ជួយដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ
  • ជួយម្ចាស់អាជីវកម្មកសាងកេរ្តិ៍ឈ្មោះលើប្រព័ន្ធបណ្តាញសង្គម (personal branding) ឱ្យកាន់តែល្អប្រសើរ
  • លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលប្រកបដែលផ្តល់ទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវ

អំពីការចុះឈ្មោះចូលរួម

អ្នកដែលអាចចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមានដូចខាងក្រោម៖

អំពីការចុះឈ្មោះចូលរួម
  • ជាម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ស្ថាបនិកធុរកិច្ចថ្មី ដែលមានអាជីវកម្មផ្តាល់ខ្លួនក្នុងវិស័យណាមួយក្នុងប្រទេសកម្ពុជា
  • អ្នកដែលមានគោលបំណងក្នុងការស្វែងយល់ និង បង្កើនចំណេះដឹងមូលដ្ឋានពីជំនាញឌីជីថល បច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សម្រាប់អាជីវកម្មប្រចាំថ្ងៃ
  • អ្នកដែលមានចំណេះដឹងតិចតួចក្នុងការប្រើប្រាស់បណ្ដាញសង្គម និង ទូរស័ព្ទ (smart phone)
  • ត្រូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលទាំង ៦ សប្ដាហ៍
  • ស្ត្រី និង សិក្ខាកាមពីរដូវកាលមុនត្រូវបានលើកទឹកចិត្តឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាល។

អំពីអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាល

សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

អំពីអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាល
  • ទទួលបានចំណេះដឹងឌីជីថលសំខាន់ៗសម្រាប់យកទៅអនុវត្តក្នុងអាជីវកម្មប្រចាំថ្ងៃកាន់តែមានប្រសិទ្ធ-ភាព
  • ចំណេះដឹងថ្មីៗអំពីការធ្វើទីផ្សារឌីជីថល និង វិធីផ្សព្វផ្សាយអាជីវកម្មតាមបណ្តាញសង្គម
  • ចំណេះដឹងក្នុងការបង្កើតមាតិកាយកទៅផ្សព្វផ្សាយផលិតផល ឬសេវាកម្មឱ្យកាន់តែប្រសើរ
  • ចំណេះដឹងអំពីឧបករណ៍ឌីជីថលផ្សេងៗដែលអាចជួយសម្រួល និង គាំទ្រដល់ការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ
  • ចំណេះដឹងមូលដ្ឋានអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដូចជាក្នុងការបង្កើតមាតិកា និង គំនិតថ្មីៗសម្រាប់អាជីវកម្មរបស់ខ្លួន ប្រកបដោយសុវត្ថិភាព។

ការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល

ការជ្រើសរើសសិក្ខាកាមនឹងធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖

ការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល
  • ការប្រកាសទទួលពាក្យចូលរួមវគ្គបណ្តុះបណ្តាលតាមបណ្តាញសង្គមផ្លូវការរបស់ គ.ស.ធ.ឌ.
  • បេក្ខជននឹងត្រូវបំពេញទម្រង់ពាក្យដែលបានផ្តល់ជូន ដោយផ្តល់ព័ត៍មានអំពីខ្លួនផ្ទាល់ និង អាជីវកម្មរបស់ខ្លួន ចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន មូលហេតុចង់ចូលរួម និង ការប្តេជ្ញាចិត្តក្នុងការចូលរួមវគ្គបណ្តុះបណ្តាល
  • ក្រុមការងារនឹងធ្វើការពិនិត្យលើពាក្យស្នើសុំដោយផ្អែកលើលក្ខខណ្ឌចូលរួម និង ភាពសមស្របរបស់បេក្ខជនមួយៗ
  • បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានការទាក់ទងពីក្រុមការងារដើម្បីធ្វើការបញ្ជាក់ការចូលរួម និង ទទួលបានព័ត៍មានលំអិតបន្ថែមអំពីវគ្គបណ្តុះបណ្តាលដូចជា កាលវិភាគ និង ការរៀបចំទុកមុនការចាប់ផ្តើមវគ្គបណ្តុះបណ្តាល។

របៀបក្នុងការចុះឈ្មោះចូលរួម:

កាលបរិច្ឆេទ: 20 កក្កដា 2026

ចូលរួមដោយឥតតិតថ្លៃ

• កាលបរិចេ្ចទនៃវគ្គបណ្ដុះបណ្ដាល៖

• បើកទទួលពាក្យ៖ ២២ មិថុនា ២០២៦ - ២០ កក្កដា ២០២៦

• ប្រកាសលទ្ធផល៖ ២៣ កក្កដា ២០២៦

• វគ្គតម្រង់ទិស៖ ៣១ កក្កដា ២០២៦

• ការបណ្ដុះបណ្ដាលរយៈពេល ៦ សប្ដាហ៍៖ ៦ សីហា ២០២៦ - ១០ កញ្ញា ២០២៦

រៀបចំដោយ

រៀបចំដោយ
រៀបចំដោយ