កម្មវិធី និងព្រឹត្តិការណ៍

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា"

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា"

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្នុងគោលបំណងពង្រឹងសមត្ថភាព និង ជំនាញធ្វើទីផ្សារឌីជីថលទៅកាន់ម្ចាស់អាជីវកម្ម ឬ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។  

វគ្គបណ្តុះបណ្តាល "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦​លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ។ 

ចូលរួមដោយឥតគិតថ្លៃ
ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា
ចំនួនអ្នកចុះឈ្មោះចូលរួមគឺមានកំណត់។
ចាប់ផ្ដើមនៅ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០២៣

គោលបំណងវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

គោលបំណងវគ្គបណ្តុះបណ្តាល
  • 1. ការណែនាំអំពីវិធីលក់ (ស្វែងរកទីផ្សារ និងគោលបំណងនៃការលក់)
  • 2. ការយល់ដឹងអំពីជំនាញ និង ប្រព័ន្ធ (ឧបករណ៍ដែលត្រូវការដើម្បីធ្វើទីផ្សារអនឡាញ)
  • 3. ការធ្វើទីផ្សារមាតិកា (ស្វែងយល់ពីប្រភេទនៃវេទិកាផ្សព្វផ្សាយ ក្បួនដោះស្រាយ និងរបៀបបង្កើត)
  • 4. ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Tik Tok
  • 5. ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគេហទំព័រ Facebook
  • 6. ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ ការបំប្លែង (ការលក់តាម Messenger)

អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល

អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល
  • អត្ថប្រយោជន៍ទី 1 ទទួលយកបទពិសោធន៍សិក្សាថ្មីបែបក្នុងថ្នាក់រៀនអនឡាញ (Hybrid Learning) និងការពិភាក្សាផ្ទាល់
  • អត្ថប្រយោជន៍ទី 2 ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា
  • អត្ថប្រយោជន៍ទី 3 ក្លាយជាសមាជិក និងភ្ជាប់បណ្តាញទំនាក់ទំនងជាមួយនឹងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
  • អត្ថប្រយោជន៍ទី 4 ទទួលបានការគាំទ្រនៅពេលអនាគតពីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និងដៃគូរបស់យើង

ព័ត៌មានលម្អិត:

រៀបចំដោយ

រៀបចំដោយ
រៀបចំដោយ