កម្មវិធី និងព្រឹត្តិការណ៍

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០ ១១ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០ ១១ សីហា ២០២៦

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយនេះ គឺជាព្រឹត្តិការណ៍រយៈពេលកន្លះថ្ងៃ ដែលបោះបង្គោលចរជាប្រវត្តិសាស្រ្តក្នុងការប្ដេជ្ញាចិត្តអភិវឌ្ឍធុរកិច្ចថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់ចេញជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០ ដែលជាសមិទ្ធផលនៃការពិគ្រោះយោបល់កម្រិតប្រព័ន្ធអេកូឡូស៊ីទាំងមូល និង មេរៀនសម្របពីឧត្ដមានុវត្តន៍អន្តរជាតិ សំដៅបានកសាងមូលដ្ឋានគ្រឹះរួមគ្នាសម្រាប់ការលូតលាស់ទៅដំណាក់កាលបន្ទាប់នៃសហគ្រិនភាពនៅកម្ពុជា។

ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិដល់តួអង្គក្នុងប្រព័ន្ធអេកូឡូស៊ី
ពិភាក្សាលើអនាគតនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី
អំពាវនាវឱ្យមានការសម្របសកម្មភាពការងារ និងការអនុវត្តឱ្យបានឆាប់ទៅតាមយុទ្ធសាស្រ្តជាតិ
ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដោយផ្ទាល់