កម្មវិធីឌីជីថលផ្សេងៗ
គិតបែបឌីជីថលជាមួយគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
✔️ហត់ខ្លាំងតែចំណេញតិច? ប្រយ័ត្នជួបសញ្ញាអាសន្នទាំង ៥ នេះ! ម្ចាស់អាជីវកម្មជាច្រើនតែងគិតថា ការរវល់ខ្លាំងគឺជាសញ្ញានៃភាពជោគជ័យ។ ប៉ុន្តែប្រសិនបើភាពរវល់នោះមិនមានលទ្ធផលជាដុំគំភួន ហើយបែរជារវល់មិនចេះចប់មិនចេះហើយ វាដល់ពេលដែលលោកអ្នកត្រូវប្រើ បច្ចេកវិទ្យា មកជួយហើយ! តើអាជីវកម្មរបស់អ្នកកំពុងជួបបញ្ហាទាំងនេះមែនទេ? 1️⃣ វង្វេងស្តុក៖ មិនដឹងទំនិញនៅសល់ប៉ុន្មានច្បាស់លាស់ លក់ៗទើបដឹងថាអស់ស្តុក ធ្វើឱ្យបាត់បង់ឱកាសលក់។ 2️⃣ បាត់វិក្កយបត្រ៖ កត់ត្រាលើក្រដាស រញ៉េរញ៉ៃ រកមិនឃើញពេលអតិថិជនសួរ ឬបូកលេខខុសធ្វើឱ្យខាតបង់ថវិកា។ 3️⃣ ម្ចាស់ហាងរវល់រហូត៖ គ្មានពេលសម្រាកឱ្យខ្លួនឯង ព្រោះត្រូវតាមដានការងារគ្រប់ជំហាន បើមិននៅហាងការងារមិនដើរ។ 4️⃣ មិនដឹងចំណេញឬខាត៖ លក់ដាច់រាល់ថ្ងៃ តែដល់ចុងខែមិនដឹងលុយទៅណាអស់ របាយការណ៍ហិរញ្ញវត្ថុមិនច្បាស់លាស់។ 5️⃣ អតិថិជនរអ៊ូថាយឺត៖ ភ្ញៀវចាំយូរពេលគិតលុយ ឬឆ្លើយសារអតិថិជនមិនទាន់ពេល ធ្វើឱ្យពួកគេងាកទៅរកគូប្រជែង។ 💡 ដំណោះស្រាយ៖ ការចាប់យកឌីជីថល (Digital Adoption) មិនមែនជារឿងស្មុគស្មាញទេ។ ចាប់ផ្តើមពីជំហានតូចៗ ដូចជាការប្រើប្រាស់ប្រព័ន្ធ POS ឬកម្មវិធីគ្រប់គ្រងទិន្នន័យ នឹងជួយឱ្យអ្នកចំណេញពេល និងបង្កើនប្រាក់ចំណេញ! 👉 តើលោកអ្នកកំពុងជួបលេខប៉ុន្មានខ្លះ? ខមិន "លេខ" ខាងក្រោម ខ្ញុំនឹងជួយផ្ដល់យោបល់លើដំណោះស្រាយដែលស័ក្តិសមបំផុតសម្រាប់អាជីវកម្មរបស់អ្នក! #DigitalAdoption #SMEKhmer #SmartBusiness #BusinessEfficiency #ការចាប់យកឌីជីថល #អាជីវកម្មឆ្លាតវៃ
ការអភិវឌ្ឍជំនាញ

ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា
តើលោកអ្នកចង់សិក្សាស្វែងយល់បន្ថែមពីការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែរឬទេ? កម្មវិធីបណ្ដុះបណ្ដាល “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៨ សប្ដាហ៍ ដែលត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។

វិដេអូសង្ខេប-ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា
កម្មវិធីបណ្ដុះបណ្ដាល “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៨ សប្ដាហ៍ ដែលត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។

ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា
ស្វែងយល់បន្ថែមអំពីកម្មវិធីបណ្តុះបណ្តាលស្តីពី “ទីផ្សារឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា” ដែលរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ចឌីជីថល និងធុរកិច្ច (DEBC) មានគោលបំណងបង្កើនការយល់ដឹងអំពីទីផ្សារឌីជីថល និងតួនាទីរបស់វានៅក្នុងបរិយាកាសធុរកិច្ចសម្រាប់សហគ្រាស និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។

វិដេអូសង្ខេប-ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា
ស្វែងយល់បន្ថែមអំពីកម្មវិធីបណ្តុះបណ្តាលស្តីពី “ទីផ្សារឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា” ដែលរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ចឌីជីថល និងធុរកិច្ច (DEBC) មានគោលបំណងបង្កើនការយល់ដឹងអំពីទីផ្សារឌីជីថល និងតួនាទីរបស់វានៅក្នុងបរិយាកាសធុរកិច្ចសម្រាប់សហគ្រាស និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។
កម្មវិធីជជែកពិភាក្សា

កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៣
កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៣ ប្រធានបទទី១៖ "កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល" ដែលបានបកស្រាយដោយវាគ្មិនកិត្តិយស កញ្ញា សូ ហេងវត្តី បុគ្គលិកស្រាវជ្រាវគោលនយោបាយនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។

កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៣
កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៣ ប្រធានបទទី២៖ "ស្វែងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ តើអ្វីទៅជាបច្ចេកវិទ្យាហិរញ្ញវត្ថុ? តើវាមានសារៈសំខាន់អ្វីខ្លះក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល?" ដែលបានចូលរួមបកស្រាយដោយវាគ្មិនកិត្តិយស លោក ស្រ៊ូ លីហ៊ុល បុគ្គលិកស្រាវជ្រាវនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"។

កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៣
កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៣ ប្រធានបទទី៣៖ "ពីអហ្វឡាញទៅអនឡាញ តើអាជីវកម្មបែបប្រពៃណីអាចប្រែទៅជាឌីជីថលបានយ៉ាងដូចម្តេច?” វាគ្មិនកិត្តិយស៖ លោក ទុយ ហុង, ស្ថាបនិក ក្រុមហ៊ុន Localize Tech Solution Co, Ltd ។

កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៤
កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 2024 ប្រធានបទទី១៖ តើអ្វីទៅជាថ្នាលឌីជីថល? តើថ្នាលឌីជីថលមានតួនាទី និងសារៈសំខាន់អ្វីខ្លះនៅក្នុងសេដ្ឋកិច្ចឌីជីថល?" ដែលនឹងចូលរួមបកស្រាយដោយវាគ្មិនកិត្តិយស លោកស្រី ហ៊ាន ឡូរីដា នាយករងនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។
គិតបែបឌីជីថល

គិតបែបឌីជីថលជាមួយគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
🔵ឥឡូវនេះ ម្ចាស់អាជីវកម្មជាច្រើន អាចធ្វើការចុះបញ្ជី ដោយមិនចាំបាច់កាន់ឯកសារច្រើនៗ ទៅក្រសួងនេះ ក្រសួងនោះ ដូចមុនៗទៀតទេ នេះ គឺដោយសារតែកម្ពុជាយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure - DPI) បានល្អ និង រឹងមាំ។ ❓តើ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) គឺជាអ្វី?

គិតបែបឌីជីថលជាមួយគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
✔️ ០៤ ចំណុច ដែលហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ជួយដល់ការកសាងឌីជីថលលូបនីយកម្មនៅកម្ពុជា ដែលអ្នកទាំងអស់គ្នាគួរតែដឹង

គិតបែបឌីជីថលជាមួយគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
អត្ថប្រយោជន៍ទាំង ០៣ ដែលម្ចាស់អាជីវកម្មអាចទាញយកបាន តាមរយៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលឆ្នាំ ២០២៦ នេះ

គិតបែបឌីជីថលជាមួយគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
តើបងបងម្ចាស់អាជីវកម្មមានកម្មវិធីទូរសព្ទដៃ CamDigiKey ហើយឬនៅ❓✨បងបងអាចបង្កើតគណនីកម្មវិធីទូរសព្ទដៃ CamDigiKey ជំនាន់ ៣.០ តាមរយៈវីដេអូមួយនេះបាន https://www.youtube.com/watch?v=PwkAidCD4es
.png)
