បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation Officer) - ២ រូប
- Home
- Career
- បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation Officer) - ២ រូប
Responsibilities
-
- តាមដាន និង វាយតម្លៃលើការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវា-អេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨
-
- រៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំខែ ត្រីមាស ឆមាស និង ប្រចាំឆ្នាំ, និង រៀបចំរបាយការណ៍ វាយតម្លៃកម្មវិបាក (Impact Assessment Evaluation Report) នៅចុងអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្រ
-
- សិក្សា រៀបចំ និង ធ្វើបច្ចុប្បន្នកម្ម សូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ការតាមដាន និង វាយតម្លៃ លើ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨
-
- សម្របសម្រួលលើការរៀបចំ និង គ្រប់គ្រងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ
-
- សម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ លើការប្រមូល ចងក្រង និង វិភាគទិន្នន័យ
-
- រៀបចំលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្ត និង ឯកសារពាក់ព័ន្ធផ្សេងៗ
-
- រៀបចំ និង ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និង កម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធនានា
-
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
Requirements
-
- មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញផ្នែក សេដ្ឋកិច្ច,គោលនយោបាយសាធារណៈបច្ចេកវិទ្យាឌីជីថល ឬ ជំនាញប្រហាក់ប្រហែល ពាណិជ្ជកម្ម រដ្ឋបាលសាធារណៈ
-
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ពាក់ព័ន្ធនឹងការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឬ ការងារស្រាវជ្រាវ ឬ ការងារពាក់ព័ន្ធ
-
- មានបទពិសោធន៍ការងារក្នុងស្ថាប័នសាធារណៈ (ជាការប្រសើរ)
-
- អាចកំណត់បញ្ហាប្រឈម, វិភាគ, បកស្រាយទិន្នន័យ និង លើកឡើងនូវដំណោះស្រាយ
-
- មានចំណេះដឹងអំពី សេវាសាធារណៈពាក់ព័ន្ធធុរកិច្ច, ប្រព័ន្ធអេកូឡូស៊ីធុរកិច្ច, និង យន្តការស្ថាប័ន នៅប្រទេសកម្ពុជា (ជាការប្រសើរ)
-
- មានចំណេះដឹងភាសាខ្មែរ និង ភាសាអង់គ្លេសស្ទាត់ជំនាញសម្រាប់ការទំនាក់ទំនង, ការរៀបចំ របាយការណ៍ និង ឯកសារផ្សេងៗ
-
- មានអាកប្បកិរិយាល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និង ពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិម។