អំពី គ.ស.ធ.ឌ.

image
ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល
ក្រុមប្រឹក្សាយោបល់បច្ចេកវិទ្យាឌីជីថល
អគ្គលេខាធិការដ្ឋាន
  1. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
  2. គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  3. គណៈកម្មាធិការសន្តិសុខឌីជីថល

ដើម្បីធានាបាននូវការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង ការលើកកម្ពស់សុខុមាលភាពសង្គមក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានបង្កើត “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលហៅកាត់ថា​ ក.ស.ឌ. ដែលមានតួនាទី ក្នុងការដឹកនាំ សម្របសម្រួល និង ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញ ការទទួលយក និង បរិវត្តកម្មឌីជីថលនៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន។

 

យោងតាមសេចក្តីសម្រេចស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លេខ ១០០ សសរ ចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ សមាសភាពរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលមាន៖

1. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធាន
2. សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាន
3. សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធាន
4. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
5. ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន
6. ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន
7. ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិក
8. ឯកឧត្តម ប្រាក់ សុខុន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
9. ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សមាជិក
10. ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ សមាជិក
11. ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិក
12. ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិក
13. ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
14. ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សមាជិក
15. ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិក
16. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាជិក
17. ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
18. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាជិក
19. ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សមាជិក
20. ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិក
21. ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សមាជិក
22. លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
23. ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិក
24. លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សមាជិក
25. ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាជិក
26. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិក
27. ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សមាជិក
28. ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក

 

ក.ស.ឌ. មានគណៈកម្មាធិការជំនាញ ៣ ដែលជាសេនាធិការទទួលបន្ទុកការងារបច្ចេកទេស រួមមាន៖

      1. គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

      2. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

      3. គណៈកម្មាធិការសន្តិសុខឌីជីថល

ជាមួយគ្នានោះដែរ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បំពេញមុខងារជាសេនាធិការការងារបច្ចេកទេសជូន​ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល​ (ក.ស.ឌ.) នៅក្នុងការដឹកនាំសម្របសម្រួល និងការជំរុញ ការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

 

តួនាទី និងភារកិច្ចរបស់ គ.ស.ធ.ឌ.

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) មានតួនាទី និងភារកិច្ច ដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និង វិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។ ជាមួយគ្នានោះដែរ គណៈកម្មាធិការក៏ទទួលបន្ទុកក្នុង​ការដឹកនាំ រៀបចំ និងសម្របសម្រួលវិនិយោគសាធារណៈ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ព្រមទាំងភារកិច្ចគាំទ្រ ក្រុមប្រឹក្សា លើកិច្ចការតាមដាន​​ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ។ 

យោងតាមអនុក្រឹតលេខ២២០ អនក្រ.បក ចុះថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) មានសមាសភាពដូចខាងក្រោម៖

១. ​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាន
២. ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន
៣. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន
៤. ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុប្រធាន
៥. ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន
៦. ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
៧. ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ សមាជិក
៨. ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សមាជិក
៩. ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
១០. ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១១. ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
១២. ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល សមាជិក
១៣. ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ សមាជិក
១៤. ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
១៥. ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
១៦. ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក
១៧. ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក
១៨. លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
១៩. ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិក
២០. ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
២១. ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍  សមាជិក
២២. ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាជិក
២៣. ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ សមាជិក
២៤. ឯកឧត្តម រស់ សីលវ៉ា អនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សមាជិក
២៥. ឯកឧត្តម ផាន់ ផល្លា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិក
២៦. ឯកឧត្តម ម៉ី វ៉ាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សមាជិក
២៧. ឯកឧត្តម គង់ ម៉ារី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. សមាជិកអចិន្ត្រៃយ៍
២៨. ឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា​ សមាជិក
២៩. ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា    សមាជិក
៣០.  ឯកឧត្តម ចន ណារិទ្ធ អគ្គនាយកនៃនិយ័តករសន្តិសុខសង្គម សមាជិក
៣១.  ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច សមាជិក
៣២.  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម​ សមាជិក
៣៣.  ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា សមាជិក
៣៤. ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សមាជិក
៣៥.  ឯកឧត្តម លឹម វិសាល ជំនួយការរបស់ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក