CamDX មកពីពាក្យថា Cambodia Data eXchange ជាថ្នាលផ្លាស់ប្តូរទិន្នន័យវិមជ្ឈការដែលបង្រួបបង្រួមគ្នារវាងប្រព័ន្ធព័ត៌មាន ដែលផ្តល់នូវកម្មវិធីស្តង់ដារ និងសុវត្ថិភាពក្នុងការផ្តល់ និងប្រើប្រាស់សេវាកម្ម។ CamDX ធានានូវភាពសម្ងាត់ សុចរិតភាព និងអន្តរប្រតិបត្តិការរវាងភាគីផ្លាស់ប្តូរទិន្នន័យផ្សេងៗគ្នាជាច្រើន។
បាគងបានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព័្ទ និងសេវាធនាគារ តាមរយៈការរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរស័ព្ទ, សេវាធនាគារតាមរយៈអុីនធឺណិត និងកម្មវិធីហិរញ្ញវត្ថុជាច្រើនជាមួយនឹង interface ដែលងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយដែលអ្នកពេញចិត្ត។
CamDL មកពីពាក្យពេញថា Cambodia Data Ledger គឺជា ហេដ្ឋារចនាសម័្ពន្ធវិមជ្ឈការនៃបច្ចេកវិទ្យាប្លុកឆេន ដែលរួមចំណែកក្នុងការបង្កើត និងប្រតិបត្តិការកម្មវិធី ប្លុកឆេន ជាច្រើន រួមជាមួយនឹងការអភិវឌ្ឍកម្មវិធី ប្លុកឆេន គំរូមួយចំនួនផងដែរ។
CamDigiPay អនុញ្ញាតឱ្យពាណិជ្ជករបង្កើតវិក្កយបត្រស្ដង់ដាសម្រាប់អតិថិជនក្នុងការទូទាត់ប្រាក់តាមរយៈកម្មវិធីធនាគារណាមួយ។ ពាណិជ្ជករ ឫសហប្រតិបត្តិការ អាចប្រើប្រាស់ថ្នាល CamDigiPay តែមួយ ដើម្បីជាមធ្យោបាយទទួលការទូទាត់ប្រាក់របស់អតិថិជន ដោយមិនចាំបាច់ប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងទៀតឡើយ។
ហត្ថលេខាឌីជីថលសំដៅទៅលើ ប្រើប្រាស់បច្ចេកទេសគណិតវិទ្យា ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងសុចរិតភាពនៃសារ ឫឯកសារឌីជីថល។ ហត្ថលេខាឌីជីថលគឺ ដូចទៅនឹងហត្ថលេខាដោយដៃ ឫបោះត្រាដែរ ក៏ប៉ុន្តែវាផ្តល់នូវសុវត្ថិភាព និងសុពលភាពខ្ពស់ជាង។
National Root CA គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈគន្លឹះ (PKI) ថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ PKI មានមុខងារគ្រប់គ្រងទៅលើហត្ថលេខាឌីជីថលសម្រាប់អង្គភាពមានដូចជា ប្រព័ន្ធ ឫម៉ាស៊ីនមេ, សហប្រតិបត្តិការ, ប្រជាពលរដ្ឋ ល។ ជាមួយនឹងហត្ថលេខាឌីជីថល អង្គភាពអាចធ្វើប្រតិបត្តិការក្នុងសេវាកម្មឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ធុរកិច្ចថ្មីកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីជា យន្តការគាំទ្រដល់ធុរកិច្ចថ្មី និងជំរុញការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាតិឱ្យមានភាពរស់រវើក។
អានបន្ថែមBusiness.gov.kh គឺជាមជ្ឈមណ្ឌលព័ត៌មាន ដែលអនុញ្ញាតឱ្យធុរកិច្ចក្នុងប្រទេស និងក្រៅប្រទេស រួមជាមួយអ្នកវិនិយោគចូលប្រើព័ត៌មានទាក់ទងនឹងអាជីវកម្មដោយឥតគិតថ្លៃ។
អានបន្ថែមកម្មវិធីបរិវត្តកម្មសហគ្រាសឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់សហគ្រាស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកសាងសមត្ថភាពឌីជីថលឱ្យកាន់តែខ្លាំង ដើម្បីចាប់យកឱកាសអភិវឌ្ឍន៍ក្នុងសេដ្ឋកិច្ចឌីជីថល។
អានបន្ថែមGo4eCAM មានគោលបំណងផ្តល់នូវលក្ខខណ្ឌចាំបាច់ដល់ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធប្រើប្រាស់ថវិកាតាមតម្រូវការ ក្នុងការចាប់យកពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការត្រៀមខ្លួនក្នុងការនាំចេញ។
អានបន្ថែមKhmerSME គឺជាថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៃព្រះរាជាណាចក្រកម្ពុជា។ គេហទំព័រនេះ នឹងប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយ សម្រាប់ផ្តល់ព័ត៌មាន ដល់ម្ចាស់អាជីវកម្មកម្ពុជាទាំងឡាយណា ដែលកំពុងស្វែងរកព័ត៌មានទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម អាជីវកម្មកំពុងរីកលូតលាស់ និងការបង្រួមចូលគ្នានៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមថ្នាល Online Business Registration គឺជាវេទិកាចុះឈ្មោះអាជីវកម្មលើប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល ប្រើពេលវេលាខ្លី និងការចំណាយទាប។
អានបន្ថែមKAS គឺជាថ្នាលឌីជីថលបើកចំហសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងផលិតភាព និងការចែកចាយ តាមរយៈម៉ូដែលចែករំលែកទិន្នន័យ។
អានបន្ថែមកម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" បង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង ជំរុញការចូលរួមក្នុងការធ្វើ បរិវត្តកម្មឌីជីថលនៅក្នុងដំណើការធុរកិច្ចឌីជីថល។
អានបន្ថែមការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា គឺជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។
អានបន្ថែមកម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញធ្វើទីផ្សារឌីជីថលទៅកាន់ម្ចាស់អាជីវកម្ម ឬ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
អានបន្ថែម