វគ្គបណ្តុះបណ្តាល

  • ទំព័រដើម
  • វគ្គបណ្តុះបណ្តាល
  • ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា រដូវកាលទី ២
image

"ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី ២

កម្មវិធីបណ្តុះបណ្តាល "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី២ គឺជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។

កម្មវិធីនេះមានរយៈពេល ៨ សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមអនឡាញ និងការជួបដោយផ្ទាល់ជាមួយគ្រូបណ្តុះបណ្តាលនៅក្នុងថ្នាក់រៀនរៀងរាល់ ២ មេរៀនម្តង។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៦០រូប ចូលរួមដោយឥតគិតថ្លៃ

សហការរៀបចំដោយ

គាំទ្រដោយ

វគ្គបណ្តុះបណ្តាលទាំង ៨សប្ដាហ៍ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងក្រោម៖

  • កាលបរិច្ឆេទសិក្សា ៖ ចាប់ផ្ដើមនៅ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២៣
  • ទម្រង់នៃការសិក្សា ៖ ការសិក្សាតាមប្រព័ន្ធអនឡាញនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ZOOM នៅរៀងរាល់ ថ្ងៃពុធ វេលាម៉ោង ១០:០០ ដល់ ១១​:៣០ ព្រឹក និង ​ការសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀន នៅរៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១៤:០០ ដល់ ១៧:00 រសៀល បន្ទាប់ពីសិក្សា​ ២ មេរៀន។
  • ទីកន្លែងសិក្សា ៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥

អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល

  • ទទួលយកបទពិសោធន៍សិក្សាថ្មីបែបក្នុងថ្នាក់រៀន និង អនឡាញ តាមរយៈស្វ័យសិក្សា ការមើលវីដេអូ និងការពិភាក្សាផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាល
  • ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា
  • ក្លាយជាសមាជិក និងភ្ជាប់បណ្តាញទំនាក់ទំនងជាមួយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និង ក្រុមហ៊ុន META
  • ទទួលបានការគាំទ្រនៅពេលអនាគតពីភ្នាក់ងារពាក់ព័ន្ធ និងដៃគូរបស់យើង

លក្ខខណ្ឌក្នុងការជ្រើសរើស

  • ជាម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងសហគ្រាស ដែលកំពុងដំណើរការនៅវិស័យណាមួយក្នុងប្រទេសកម្ពុជា
  • មានការជំរុញទឹកចិត្តខ្ពស់ក្នុងការសិក្សាចំណេះដឹងថ្មីៗ ជាពិសេសជំនាញឌីជីថល
  • មានការបេ្តជ្ញាខ្ពស់ និងពេលវេលាគ្រប់គ្រាន់អាចចូលរួមវគ្គបណ្ដុះបណ្ដាលយ៉ាងសកម្ម និងទាំងស្រុងក្នុងរយៈពេល ៨ សប្ដាហ៍
  • មានចំណេះដឹងភាសាអង់គ្លេសជាមូលដ្ឋាន
  • សិក្ខាកាមជានារី នឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួម
  • សូមបំពេញបែបបទចុះឈ្មោះឱ្យបានមុនថ្ងៃឈប់ទទួលពាក្យត្រឹម ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ ម៉ោង ៥ រសៀល
  • លទ្ធផលនឹងប្រកាសផ្សព្វផ្សាយនៅ ថ្ងៃទី​ ២៥ ខែ តុលា ឆ្នាំ២០២៣

សម្រាប់ព័ត៌មានលម្អិត សូមតាមដាន ឬទំនាក់ទំនងផ្ទាល់មកកាន់៖

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល -គសធឌ

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"