បុគ្គលិកអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Flutter App Developer) - ២ រូប

image

បុគ្គលិកអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Flutter App Developer) - ២ រូប

ពេញម៉ោង
ទាញយក

ថ្ងៃផុតកំណត់: Mar 23, 2026

About the Role

ភារកិច្ច និង ការទទួលខុសត្រូវ

  • - អភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ និង Tablet សម្រាប់គម្រោង
  • - វាយតម្លៃ និង ត្រួតពិនិត្យថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ និង ធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំ
  • - រៀបចំ រចនា និង គូស UX/UI សម្រាប់កម្មវិធីទូរសព្ទនានារបស់គម្រោង
  • - ទំនាក់ទំនង និង សម្របសម្រួលការងារផ្ទៃក្នុងរបស់អង្គភាព គម្រោង ឬ ភ្នាក់ងារពាក់ព័ន្ធនានា ក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ
  • - រៀបចំ និង អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលតាមទូរស័ព្ទ ទៅតាមតម្រូវការ និង ការចាំបាច់របស់គម្រោង និង អង្គភាព
  • - រៀបចំរបាយកាណ៍ប្រចាំសប្តាហ៍ និង ប្រចាំខែ ដោយផ្អែកទៅលើដំណើរការរបស់ប្រព័ន្ធ ទំហំនៃការចូលប្រើប្រាស់ លទ្ធផលតំហែទាំ និង ការគំរាមកំហែងផ្នែកប្រព័ន្ធសុវត្ថិភាពសម្រាប់ធ្វើការកែប្រែដើម្បីឱ្យមានភាពជឿនលឿន និង ប្រសើរឡើង
  • - រៀបចំ និង បណ្តុះបណ្តាលបុគ្គលិក អ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល និង មន្រ្តីជំនាញពាក់ព័ន្ធតាមការចាំបាច់
  • - បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

លក្ខណៈសម្បត្តិ និង​គុណវឌ្ឍិ

  • - មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញបច្ចេកវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ ឬ សញ្ញាបត្រ ជំនាញប្រហាក់ប្រហែល
  • - មានបទពិសោធន៍ការងារយ៉ាងតិច ០២ ឆ្នាំ ទាក់ទងនឹងផ្នែកអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដូចជា Flutter / React-Native, OOP Concepts
  • - មានបទពិសោធន៍អភិវឌ្ឍកម្មវិធីទូរស័ព្ទប្រកបដោយឧត្ដមានុវត្តន៍ ទាំងផ្នែកសុវត្ថិភាព និង ដំណើរការ
  • - មានចំណេះដឹងទាក់ទងនឹងការរចនារូបរាងកម្មវិធីឱ្យស្របទៅតាមទំហំអេក្រង់ទូរស័ព្ទផ្សេងៗ (Responsive Layout Design)
  • - មានចំណេះដឹងទាក់ទងនឹង RESTful API, JSON, Asynchronous Networking, Persistent Storage
  • - មានចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ Tools ដូចជា Xcode, Gradle, Instruments, Firebase ជាដើម
  • - មានបទពិសោធន៍ក្នុងការដាក់ដំណើរការកម្មវិធីទូរស័ព្ទទៅកាន់ AppStore និង PlayStore
  • - មានចំណេះដឹងទាក់ទងនឹងភាសាដើមកម្មវិធីទូរស័ព្ទដៃ ដូចជា Java, Kotlin, Swift, Objective-C កាន់តែប្រសើរ
  • - មានចំណេះដឹងភាសាខ្មែរ និង ភាសាអង់គ្លេសច្បាស់លាស់ អាចនិយាយ សរសេរ និង ប្រើប្រាស់ជាផ្លូវការបាន
  • - មានអាកប្បកិរិយាល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និង ពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិម
  • - មានឆន្ទៈខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និង អភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និង សង្គមឌីជីថល

Skills & Technologies