អ្នកអភិវឌ្ឍន៍កម្មវិធីអ៊ិនធឺណិត ២ រូប

image
វិស្វកម្ម

អ្នកអភិវឌ្ឍន៍កម្មវិធីអ៊ិនធឺណិត ២ រូប

ពេញម៉ោង ១+ ឆ្នាំ
ទាញយក

ថ្ងៃផុតកំណត់: Mar 06, 2026

About the Role

យើងកំពុងស្វែងរកអ្នកអភិវឌ្ឍន៍កម្មវិធីអ៊ិនធឺណិត ដែលមានទេពកោសល្យ ដើម្បីចូលរួមក្នុងក្រុមវិស្វកម្មរបស់យើង។ អ្នកនឹងទទួលខុសត្រូវលើការរចនា និងសាងសង់កម្មវិធីបណ្ដាញដែលអាចរីករាលដាលបាន។

ភារកិច្ច និង ការទទួលខុសត្រូវ

  • ចូលរួមអនុវត្តក្នុងគម្រោងពេញលេញដោយប្រើប្រាស់ Agile Methodology ចាប់ពីការរៀបចំផែនការ, ការរចនារូបរាង, ការអភិវឌ្ឍ, ការធ្វើតេស្តសាកល្បង ដោយប្រើប្រាស់នូវកម្មវិធី និងបច្ចេកវិទ្យាទំនើប ចុងក្រោយ
  • អភិវឌ្ឍ និង ថែទាំ ទាំងកម្មវិធីផ្នែកខាងមុខ និង ផ្នែកខាងក្រោយ (Front-End និង Back-End) ដោយមានជំនាញណាមួយ (មិនកំណត់) ដូចជា React, Vue Angular, Node.JS, Python, C, C++
  • បង្កើតនិម្មាបនកម្មទំនើប Web Services APIs (RESTful APIs) ដើម្បីធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ឬ កម្មវិធីដទៃឲ្យមានប្រសិទ្ធភាពខ្ពស់
  • អនុវត្តនូវឧត្តមានុវត្តទៅលើផ្នែកសុវត្ថិភាពប្រព័ន្ធ, យថាភូតកម្ម, កូដនីយកម្ម, និង ការពង្រឹងនូវប្រសិទ្ធភាពប្រតិបត្តការរបស់ប្រព័ន្ធ ដើម្បីធានាភាពទុកចិត្ត
  • ធ្វើការជាក្រុមជាមួយក្រុមការងារអភិវឌ្ឍកម្មវិធី ដើម្បីអភិវឌ្ឍ និង ដាក់ដំណើរការកម្មវិធីអ៊ិនធឺណិតពេញលេញ
  • ជួបប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដើម្បីប្រមូលតម្រូវការ និង កំណត់វិសាលភាពនៃកម្មវិធីអ៊ិនធឺណិត
  • ប្រើប្រាស់បច្ចេកវិទ្យាចម្រុះដើម្បីរៀបចំ និងអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតដែលស្មុគស្មាញ
  • ចងក្រងឯកសារបច្ចេកទេសពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត
  • ចងក្រងឯកសារណែនាំលើការប្រើប្រាស់កម្មវិធីអ៊ិនធឺណិត
  • ធ្វើបច្ចុប្បន្នភាពកម្មវិធីអ៊ិនធឺណិតទៅតាមតម្រូវការជាក់ស្តែង និង ទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យា
  • ធ្វើការស្រាវជ្រាវជាប្រចាំនូវការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីសម្រាប់អភិវឌ្ឍកម្មវិធីអ៊ិនធឺណិត
  • ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងារផ្សេងទៀត និង អ្នកប្រើប្រាស់
  • អនុវត្តភារកិច្ចដទៃទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

លក្ខណៈសម្បត្តិ និង​គុណវឌ្ឍិ

  • មានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬ ជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ក្នុងការអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត
  • បទពិសោធន៍ប្រើប្រាស់ភាសាកម្មវិធី និង បច្ចេកទេសក្នុងការអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតដែលមានលក្ខណៈស្មុគស្មាញ
  • ការយល់ដឹងអំពីគោលការណ៍ និង ឧត្តមភានុវត្តនៃការអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត
  • មានគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត សមត្ថភាពបំពេញការងារដោយឯករាជ្យ និង ការងារជាក្រុមបានល្អ រួមទាំងមានជំនាញក្នុងការប្រាស្រ័យទំនាក់ទំនងល្អប្រសើរ
  • មានអត្តចរិតស្លូតបូត ស្មោះត្រង់ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និង យកចិត្តទុកដាក់បំពេញការងារ
  • មានអាកប្បកិរិយាល្អគោរពក្រមសីលធម៌វិជ្ជាជីវៈ និង ពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិម
  • មានឆន្ទៈខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និង អភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និង សង្គមឌីជីថល។

Skills & Technologies

React Vue.js Angular Node