អ្នករចនា UI/UX

image
ការរចនា

អ្នករចនា UI/UX

ពេញម៉ោង ១+ ឆ្នាំ
ទាញយក

ថ្ងៃផុតកំណត់: Mar 06, 2026

About the Role

ចូលរួមជាមួយក្រុមរចនារបស់យើង ហើយជួយបង្កើតបទពិសោធន៍ដ៏ស្រស់ស្អាត សម្រាប់អ្នកប្រើប្រាស់រាប់លាននាក់។ អ្នកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមផលិតផល និងវិស្វកម្ម។

ភារកិច្ច និង ការទទួលខុសត្រូវ

  • ប្រមូល និង វាយតម្លៃពីតម្រូវការរបស់អ្នកប្រើប្រាស់ដើម្បីរៀបចំផ្ទាំងកម្មវិធីប្រើប្រាស់គំរូ (Mock-Up)
  • ផ្តួចផ្តើមគំនិតរចនា (Design Concept) ថ្មីៗ តាមរយៈការកំណត់ច្បាស់លាស់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ (User-friendliness)
  • បង្កើត និង កែសម្រួលផ្ទាំងកម្មវិធីប្រើប្រាស់គំរូ (Mock-Up) មានដូចជាផ្ទាំងកម្មវិធីអ៊ិនធឺណិត ផ្ទាំងកម្ម-វិធីទូរស័ព្ទ និង ផ្ទាំងគេហទំព័រ
  • កំណត់ស្តង់ដារនៃរចនាបទលើពុម្ពអក្សរ, ពណ៌ និង រូបភាព
  • រក្សា និងអភិវឌ្ឍប្រព័ន្ធរចនារបស់យើង
  • រៀបចំ និង បណ្ដុះបណ្ដាលបុគ្គលិក និង មន្ត្រីជំនាញពាក់ព័ន្ធតាមការចាំបាច់
  • បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

លក្ខណៈសម្បត្តិ និង​គុណវឌ្ឍិ

  • មានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬ ជំនាញដែលពាក់ព័ន្ធ
  • មានចំណេះដឹងអំពីលើកម្មវិធីគូសផ្ទាំងកម្មវិធីប្រើប្រាស់ ដូចជា Adobe XD, Wireframe និង InVision ជាដើម
  • មានចំណេះដឹង និង គំនិតច្នៃប្រឌិតថ្មីៗ ពាក់ព័ន្ធនឹង Design Sprint, Lean UX និង Design Thinking
  • មានសមត្ថភាពរៀបចំផែនការអភិវឌ្ឍ និង ធ្វើឱ្យប្រសើរឡើងនូវរូបរាងផតថល ឬ គេហទំព័រ
  • មានផ្នត់គំនិតបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង បង្ហាញពីឆន្ទៈខ្ពស់ក្នុងការរៀនសូត្រចំណេះដឹងថ្មី
  • មានគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត សមត្ថភាពបំពេញដោយឯករាជ្យ និង ការងារជាក្រុមបានល្អ រួមទាំងមានជំនាញក្នុងការប្រាស្រ័យទំនាក់ទំនងល្អប្រសើរ

Skills & Technologies

Figma UX Research Design Systems Prototyping