អ្នកសម្របសម្រួលគម្រោង (Project Coordinator) - ២ រូប

image

អ្នកសម្របសម្រួលគម្រោង (Project Coordinator) - ២ រូប

ពេញម៉ោង
ទាញយក

ថ្ងៃផុតកំណត់: Mar 23, 2026

About the Role

ភារកិច្ច និង ការទទួលខុសត្រូវ

  • - អនុវត្ត និង ជំរុញការអនុវត្ត យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍ​សេវា​អេឡិចត្រូនិកសម្រាប់​ធុរកិច្ច ឆ្នាំ ២០២៥-២០២៨
  • - ពិនិត្យ និង កែសម្រួល នីតិវិធីនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធធុរកិច្ច
  • - សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ លើការអភិវឌ្ឍ និង កែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធធុរកិច្ច
  • - បំពេញតួនាទី និង ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
  • - សិក្សាស្រាវជ្រាវពីបទពិសោធន៍ និង ឧត្តមានុវត្តន៍ ជាតិ និង អន្តរជាតិលើការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច
  • - រៀបចំលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និង ឯកសារពាក់ព័ន្ធ
  • - រៀបចំរបាយការណ៍ និង សុន្ទរកថា ជូនថ្នាក់ដឹកនាំ
  • - រៀបចំ និង ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និង វគ្គបណ្តុះបណ្តាលពាក់ព័ន្ធនានា
  • - បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

លក្ខណៈសម្បត្តិ និង​គុណវឌ្ឍិ

  • - មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញផ្នែក សេដ្ឋកិច្ច, គោលនយោបាយ សាធារណៈ, នីតិសាស្ត្រ, ពាណិជ្ជកម្មអន្តរជាតិ, បច្ចេកវិទ្យាឌីជីថល ឬ ជំនាញប្រហាក់ប្រហែល
  • - មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ក្នុងផ្នែកស្រាវជ្រាវ ការសម្របសម្រួលគម្រោង ឬ ការងារពាក់ព័ន្ធ
  • - បកស្រាយទិន្នន័យ និង លើកឡើងនូវដំណោះស្រាយ វិភាគ អាចកំណត់បញ្ហាប្រឈម, វិភាគ, បកស្រាយទិន្នន័យ និង លើកឡើងនូវដំណោះស្រាយ មានចំណេះដឹងអំពី សេវាសាធារណៈពាក់ព័ន្ធធុរកិច្ច, ប្រព័ន្ធអេកូឡូស៊ីធុរកិច្ច, និង យន្តការស្ថាប័ន នៅប្រទេសកម្ពុជា (ជាការប្រសើរ)
  • - អាចប្រើប្រាស់កម្មវិធីសម្រាប់ការគូស Mind map (ជាការប្រសើរ)
  • - ការរៀបចំ មានចំណេះដឹងភាសាខ្មែរ និង ភាសាអង់គ្លេសស្ទាត់ជំនាញសម្រាប់ការទំនាក់ទំនង និង មានចំណេះដឹងភាសាខ្មែរឯកាសារផ្សេងៗ របាយការណ៍ និង ឯកសារផ្សេងៗ
  • - មានអាកប្បកិរិយាល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និង ពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិម។

Skills & Technologies