វគ្គបណ្តុះបណ្តាល

image

ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា គឺជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។

កម្មវិធីនេះមានរយៈពេល ៨ សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមអនឡាញ និងការជួបដោយផ្ទាល់នៅក្នុងថ្នាក់រៀន។ វគ្គបណ្ដុះបណ្ដាលនេះ នឹងអនុវត្តចំនួន ២លើក ដែលមួយលើកៗ ត្រូវការជ្រើសរើសសិក្ខាកាមចំនួន ៥០រូប ចូលរួមដោយឥតគិតថ្លៃ

សហការរៀបចំដោយ

គាំទ្រដោយ

ចំណេះដឹងដែលទទួលបាន

  • ការណែនាំអំពីការធ្វើទីផ្សារឌីជីថលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ការបង្កើត និងរៀបចំ Profile សម្រាប់បណ្ដាញសង្គមរបស់ខ្លួន
  • ការបង្កើត និងចងក្រងមាតិកា
  • ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ការតភ្ជាប់ និងទំនាក់ទំនងជាមួយសហគមន៍
  • ការណែនាំអំពីការវិភាគទិន្នន័យ

អត្ថប្រយោជន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល

  • ទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ
  • ទទួលបានប័ណ្ណគូប៉ុន (ads coupon voucher) ដើម្បីសាកល្បង និង អនុវត្តការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ក្លាយជាសមាជិក និងអាចពង្រីកទំនាក់ទំនងជាមួយនឹងបណ្ដាញរបស់យើង
  • ទទួលបានការគាំទ្រជាបន្ត ពីដៃគូពាក់ព័ន្ធរបស់យើង នាពេលអនាគត

ទិដ្ឋភាពទូទៅនៃកម្មវិធី

កម្មវិធីបណ្តុះបណ្តាលសាកល្បងលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវគោលបំណងសំខាន់ៗចំនួន 4គឺ

  • ដើម្បីផ្តល់ឱ្យសិក្ខាកាមនូវការយល់ដឹងទូលំទូលាយអំពីទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងតួនាទីរបស់វានៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ននេះ។
  • ដើម្បីបំពាក់ឱ្យសិក្ខាកាមនូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្រ្តទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយប្រសិទ្ធភាព។
  • ដើម្បីបង្រៀនសិក្ខាកាមពីរបៀបបង្កើត និងរៀបចំមាតិកាដែលមានគុណភាពខ្ពស់ និងទាក់ទាញ ដែលស្របនឹងគោលដៅប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។
  • ដើម្បីបង្រៀនសិក្ខាកាមពីរបៀបបង្កើត និងចូលរួមជាមួយសហគមន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបៀបគ្រប់គ្រងមតិរិះគន់អវិជ្ជមាន និងកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិត។

កាលបរិច្ឆេទសិក្សា៖ រយៈពេល ៨ សប្ដាហ៍

  • លើកទី១៖ ចាប់ពីថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
  • លើកទី២៖ ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

ទីកន្លែងសិក្សា៖ អនឡាញតាមមេរៀនវីដេអូ និងដោយផ្ទាល់នៅក្នុងថ្នាក់ នៅទីស្នាក់ការកណ្ដាលរបស់ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (TSC)

កម្មវិធីសិក្សា

  • Module 1

    ការណែនាំអំពីទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម

  • Module 2

    ការដំឡើង និងបង្កើនប្រសិទ្ធភាពទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គម

  • Module 3

    ការបង្កើត និងរៀបចំមាតិកា

  • Module 4

    ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

  • Module 5

    ការគ្រប់គ្រងសហគមន៍ និងការចូលរួម

  • Module 6

    ការវិភាគប្រព័ន្ធផ្សព្វផ្សាយសង្គម

លក្ខខណ្ឌក្នុងការជ្រើសរើស

  • ជាម្ចាស់សហគ្រាស ឬអ្នកគ្រប់គ្រងអាជីវកម្ម ឬសហគ្រិន ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជា ដោយមិនប្រកាន់វិស័យណាមួយឡើយ
  • មានការជំរុញទឹកចិត្តខ្ពស់ក្នុងការសិក្សាចំណេះដឹងថ្មីៗ ជាពិសេសជំនាញឌីជីថល
  • មានការបេ្តជ្ញាខ្ពស់ និងពេលវេលាគ្រប់គ្រាន់អាចចូលរួមវគ្គបណ្ដុះបណ្ដាលយ៉ាងសកម្ម​និងទាំងស្រុងក្នុងរយៈពេល ៨​ សប្ដាហ៍
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសជាមូលដ្ឋាន (ទោះបីវគ្គបណ្ដុះបណ្ដាលនឹងធ្វើឡើងជាភាសាខ្មែរ ប៉ុន្តែ អាចនឹងមានជាភាសាអង់គ្លេសខ្លះ)
  • សិក្ខាកាមជានារី នឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួម។

សិក្ខាកាមដែលជាម្ចាស់សហគ្រាស-អាជីវកម្ម ឬសហគ្រិនដែលមានបំណងចង់ចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សូមតាមដានការផ្សាយផ្ទាល់នៃពីធិដាក់ដំណើរការជាផ្លូវការនៃកម្មវិធីបណ្ដុះបណ្ដាល «ទីផ្សារឌីជីថលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀល តាមរយៈទំព័រហ្វេសប៊ុក គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

  • សូមបំពេញបែបបទចុះឈ្មោះ ឱ្យបានមុនថ្ងៃឈប់ទទួលពាក្យ ត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ មុនម៉ោង ៥រសៀល។
  • លទ្ធផលនឹងប្រកាសផ្សព្វផ្សាយនៅថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ២០២៣។