កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញធ្វើទីផ្សារឌីជីថលទៅកាន់ម្ចាស់អាជីវកម្ម ឬ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
វគ្គបណ្តុះបណ្តាល "ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦លើក និងការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និងពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ ។
ទទួលយកបទពិសោធន៍សិក្សាថ្មីបែបក្នុងថ្នាក់រៀនអនឡាញ (Hybrid Learning) និងការពិភាក្សាផ្ទាល់
ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា
ក្លាយជាសមាជិក និងភ្ជាប់បណ្តាញទំនាក់ទំនងជាមួយនឹងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
ទទួលបានការគាំទ្រនៅពេលអនាគតពីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និងដៃគូរបស់យើង
សម្រាប់ព័ត៌មានលម្អិត សូមតាមដាន ឬទំនាក់ទំនងផ្ទាល់មកកាន់ គេហទំព័រហ្វេសប៊ុកផ្លូវការ និង ឆានែលតេឡេក្រាម របស់ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។