កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឧបត្ថម្ភថវិកាដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង ជំរុញការចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងដំណើរការធុរកិច្ចឌីជីថល។
វគ្គបណ្តុះបណ្តាល "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ ។
រៀបចំដោយ
ឧបត្ថម្ភដោយ
សម្រាប់ព័ត៌មានលម្អិត សូមតាមដាន ឬទំនាក់ទំនងផ្ទាល់មកកាន់ គេហទំព័រហ្វេសប៊ុកផ្លូវការ និង ឆានែលតេឡេក្រាម របស់ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។