ទីប្រឹក្សារបស់ គ.ស.ធ.ឌ.

image
បណ្ឌិត ហេង ភក្ដី

បណ្ឌិត ហេង ភក្ដី

ទីប្រឹក្សាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  • ជីវប្រវត្តិសង្ខេប

    បណ្ឌិត ហេង ភក្ដី គឺជាអ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំ ធ្វើការជាមួយនឹង អ្នកបង្កើតគោលនយោបាយ, សង្គមស៉ីវិល, និងវិស័យឯកជនដើម្បីរៀបចំបទប្បញ្ញត្តិ​បច្ចេកវិទ្យា, សេដ្ឋកិច្ចឌីជីថល និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បច្ចុប្បន្ន លោកបណ្ឌិត កំពុងដឹកនាំការងារគោលនយោបាយសាធារណៈសម្រាប់ក្រុមហ៊ុន Meta (Facebook) នៅប្រទេសកម្ពុជា និងប្រទេសឡាវ ដែលក្នុងនោះ លោកបណ្ឌិត មានតួនាទីដឹកនាំការចូលរួម រវាងតួអង្គពាក់ព័ន្ធក្នុងស្រុក និងគាំទ្រការអនុវត្តគម្រោង លើផ្នែកចំណេះដឹងឌីជីថល និងគំនិតផ្តួចផ្ដើមនៃផលប៉ះពាល់លើសេដ្ឋកិច្ច។​ លោកបណ្ឌិត បានទទួលសញ្ញាបត្រផ្នែកអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈមកពីសាកលវិទ្យាល័យ Lee Kuan Yew ប្រទេសសិង្ហបុរី និងអនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តសង្គមពីវិទ្យាល័យ VU University Amsterdam ប្រទេសហូឡង់។

លោក ស៊ីម ចាន់គីរីរ័ត្ន

ទីប្រឹក្សាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  • ជីវប្រវត្តិសង្ខេប

    លោក ស៊ីម គីរីរ័ត្ន មានបទពិសោធន៍១៦ឆ្នាំជាងនៅក្នុងផ្នែកហិរញ្ញវត្ថុកម្រិតជាន់ខ្ពស់ ដែលមានតំណែងជានាយកប្រតិបត្តិ, ទីប្រឹក្សាអភិវឌ្ឍសមត្ថភាព និងសហគ្រិន។ បច្ចុប្បន្ន លោក គីរីរ័ត្ន ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន​ BanhJi FinTech Co.., Ltd ដែលជាក្រុមហ៊ុនពានរង្វាន់ធុរកិច្ចថ្មី FinTech។ លើសពីនេះទៅទៀត លោកក៏ជា អនុប្រធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវិទ្យាស្ថានគណនេយ្យករជំនាញ និងវិសនករកម្ពុជា (KICPAA), ជាសមាជិកនៃក្រុមប្រឹក្សាសហគ្រាសខ្នាតមីក្រូ តូច​ និងមធ្យម (MSMEs) ​អាស៊ាន និងជាសមាជិកនៃវេទិកាសាកល ACCA សម្រាប់សហគ្រាសធុនតូច និងមធ្យម និងជាទីប្រឹក្សានៃហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា។ លោក គីរីរ័ត្ន ក៏ជាសមាជិកនៃសមាគម​គណនេយ្យករ​ជំនាញ, វិទ្យាស្ថានគណនេយ្យករជំនាញ និងវិសនករកម្ពុជា, វិទ្យាស្ថាន Chartered Institute of Management Accountants និង វិទ្យាស្ថាន Chartered Global Management Accountant។

លោក ស៊ីម ចាន់គីរីរ័ត្ន
លោក ហៀង វ៉ាន់នី

លោក ហៀង វ៉ាន់នី

ទីប្រឹក្សាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  • ជីវប្រវត្តិសង្ខេប

    លោក ហៀង វ៉ាន់នី មានមុខតំណែងជាអគ្គនាយករងនៃក្រុមហ៊ុន KOSIGN ដែលជាក្រុមហ៊ុន B2B Fintech ដែលមានវិស្វករសហ្វវែរជាង 80 នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Webcash Group របស់ប្រទេសកូរ៉េខាងត្បូង។ មុននឹងចាប់ផ្ដើមការងារនៅក្រុមហ៊ុន KOSIGN លោកបានបំពេញការងារនៅ ក្រុមហ៊ុន Webcash ក្នុងទីក្រុងសេអ៊ូល និងធ្វើកម្មសិក្សានៅធនាគារ KeyBank នៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែល គាត់បានចូលរួមក្នុងគំនិតផ្តួចផ្តើម FinTech មួយចំនួន រួមទាំង សេវាផ្ទេរប្រាក់សកល, ATM Shared Switch និង​ការវិភាគទិន្នន័យលើការទូទាត់ពាណិជ្ជកម្មសហគ្រាស។ ក្រៅពីនេះ លោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃ GEN Cambodia, អនុប្រធានគណៈកម្មាធិការ Digital & Inclusive MSMEs នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាសមាជិកនៃគណៈកម្មាធិការរៀបចំកម្មវិធីសិក្សានៃមជ្ឈមណ្ឌល Korean HRD Center (KSHRD) ។ លោកកើតនៅខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា ហើយបានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មកុំព្យូទ័រពីសាកលវិទ្យាល័យ Inha ក្នុងប្រទេសកូរ៉េខាងត្បូង និងអនុបណ្ឌិតផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន ពីសាកលវិទ្យាល័យ Carnegie Mellon នៅសហរដ្ឋអាមេរិក។ គាត់ចូលចិត្ត​វិស័យ B2B Fintech,​ ការវិភាគទិន្នន័យ និងការអភិវឌ្ឍន៍ផលិតផលថ្មី។