អំពី គ.ស.ធ.ឌ.

image

ដើម្បីធានាបាននូវការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង ការលើកកម្ពស់សុខុមាលភាពសង្គមក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានបង្កើត “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលហៅកាត់ថា​ ក.ស.ឌ. ដែលមានតួនាទី ក្នុងការដឹកនាំ សម្របសម្រួល និង ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញ ការទទួលយក និង បរិវត្តកម្មឌីជីថលនៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន។

 

យោងតាមសេចក្តីសម្រេចស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លេខ ១២៧ សសរ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣ សមាសភាពរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលមាន៖

១. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធាន
២. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ អនុប្រធានប្រចាំការ
៣. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាន
៤. ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធាន
៥. ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន
៦. ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន
៧. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាជិក
៨. ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សមាជិក
៩. ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិក
១០. ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១១. ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី សមាជិក
១២. ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
១៣. លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម សមាជិក
១៤. ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល សមាជិក
១៥. ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្ដីក្រសួងផែនការ សមាជិក
១៦. ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា សមាជិក
១៧. ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន សមាជិក
១៨.
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម សមាជិក
១៩. ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សមាជិក
២០. ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល សមាជិក
២១. ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
២២. លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក
២៣. ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ សមាជិក
២៤. លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សមាជិក
២៥. ឯកឧត្តម ​ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាជិក
២៦. ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ សមាជិក
២៧. លោកជំទាវ ជា​ សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា សមាជិក
២៨. ឯកឧត្តម ផាន់ ផល្លា  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិក

 

ក.ស.ឌ. មានគណៈកម្មាធិការជំនាញ ៣ ដែលជាសេនាធិការទទួលបន្ទុកការងារបច្ចេកទេស រួមមាន៖

      1. គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

      2. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

      3. គណៈកម្មាធិការសន្តិសុខឌីជីថល

ជាមួយគ្នានោះដែរ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បំពេញមុខងារជាសេនាធិការការងារបច្ចេកទេសជូន​ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល​ (ក.ស.ឌ.) នៅក្នុងការដឹកនាំសម្របសម្រួល និងការជំរុញ ការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

 

តួនាទី និងភារកិច្ចរបស់ គ.ស.ធ.ឌ.

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) មានតួនាទី និងភារកិច្ច ដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និង វិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។ ជាមួយគ្នានោះដែរ គណៈកម្មាធិការក៏ទទួលបន្ទុកក្នុង​ការដឹកនាំ រៀបចំ និងសម្របសម្រួលវិនិយោគសាធារណៈ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ព្រមទាំងភារកិច្ចគាំទ្រ ក្រុមប្រឹក្សា លើកិច្ចការតាមដាន​​ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ។ 

យោងតាមសេចក្ដីសម្រេចលេខ ១២៨ សសរ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) មានសមាសភាពដូចខាងក្រោម៖

១. ​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
២. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន
៣. ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន
៤. លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុប្រធាន
៥. ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន
៦. ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  អនុប្រធាន
៧. ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ សមាជិក
៨. ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សមាជិក
៩. ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
១០. លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  សមាជិក
១១. ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
១២. ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល សមាជិក
១៣. ឯកឧត្តម ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ សមាជិក
១៤. ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា សមាជិក
១៥. លោកជំទាវ សេង សុមេត្ដា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
១៦. ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក
១៧. ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក
១៨. ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
១៩. លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការនិងដឹកជញ្ជូន  សមាជិក
២០. ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
២១. ឯកឧត្តម សង់ ស៊ីណាវ៉ុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិក
២២. ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាជិក
២៣. ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ សមាជិក
២៤. ឯកឧត្តម ផាន់ ផល្លា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិក
២៥. ឯកឧត្តម ម៉ី វ៉ាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សមាជិក
២៦. ឯកឧត្តម គង់ ម៉ារី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល សមាជិកអចិន្ត្រៃយ៍
២៧.   ឯកឧត្តម គ្រុយ វាសនា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា សមាជិក
២៨. ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា សមាជិក
២៩. ឯកឧត្តម ចន ណារិទ្ធ អគ្គនាយកនៃនិយ័តករសន្តិសុខសង្គម សមាជិក
៣០.  ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច  សមាជិក
៣១. ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម  សមាជិក
៣២. ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា សមាជិក
៣៣.  ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សមាជិក
៣៤. ឯកឧត្តម ហឿង សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  សមាជិក