សិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”
ភ្នំពេញ៖ នារសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងធនាគារជាតិនៃកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋ-កិច្ចឌីជីថលកម្ពុជា” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ធនាគារជាតិនៃកម្ពុជា, សមាជិកក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, សមាគម, គ្រឹះស្ថានធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធ សរុបចំនួន ៩០ រូប ដែលបានចូលរួមផ្ទាល់ និង ១១០ រូប ចូលរួមតាមប្រព័ន្ធអនឡាញ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយគោល-នយោបាយ...