សិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”

image
image

សិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”

ភ្នំពេញ៖ នារសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច​​ឌីជីថល និងធនាគារជាតិនៃកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី  “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋ-កិច្ចឌីជីថលកម្ពុជា” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់​ដឹកនាំ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មាធិការ​សេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ធនាគារជាតិនៃកម្ពុជា,​ សមាជិកក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា​,​ សមាគម, គ្រឹះ​ស្ថា​ន​​ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធ សរុបចំនួន  ៩០ រូប ដែលបានចូលរួមផ្ទាល់ និង ១១០ រូប ចូលរួមតាមប្រព័ន្ធអនឡាញ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយគោល-នយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធនា​គា​រ, (២) កំណត់និន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពនៃឌីជីថលូបនីយកម្មក្នុងវិស័យធនាគារនៅកម្ពុជា​, និង (៣) បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យហិរញ្ញវត្ថុធនាគារ ដើម្បីរៀបចំសេច​ក្តីព្រាងគោលនយោ-​បា​យអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។        

សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងបញ្ចប់​ដោយ​ភាព​ជោគជ័យ ដោយ​ទទួល​បាន​នូវលទ្ធផលគាប់​ប្រសើរដូចការ​រំពឹង​ទុក​។ តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធជាក់ស្តែងពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ប្រមូលបាន​នូវធាតុចូលល្អៗជាច្រើន​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​តាក់តែងសេចក្ដីព្រាង​គោលនយោបាយ​អភិវឌ្ឍវិស័យ​បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​​គ្រប់ជ្រុងជ្រោយ​។