កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) លើកទី ៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) លើកទី ៥
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគ.ស.ធ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពិភាក្សារបៀបវារៈដូចខាងក្រោម៖
១.របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.
២.ការស្នើសុំការអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៤ - ២០២៦ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា
៣.របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៣ - ២០២៥ របស់ គ.ស.ធ.ឌ.
៤.ការវាយតម្លៃតម្រូវការនៃការធ្វើឌីជីថលូបនីយកម្មរបស់សហគ្រាសក្នុងប្រទេសកម្ពុជា
៥.ការស្នើសុំពិនិត្យកម្រងបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
៦.ផ្សេងៗ
ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងទទួលបានអនុសាសន៍ណែនាំបន្ថែមពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីកែលម្អ និងបន្តអនុវត្តកិច្ចការការងារនៃ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលឱ្យកាន់តែល្អប្រសើរ។