សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និង វាយតម្លៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលកម្ពុជា ក្រោមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

image
image

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និង វាយតម្លៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលកម្ពុជា ក្រោមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

ភ្នំពេញ៖ នាថ្ងៃ អង្គារ ១២ កើត ខែ កត្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និង វាយតម្លៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលកម្ពុជា ក្រោមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នៅសណ្ឋាគារអូកវូដ ព្រេមៀ ភ្នំពេញ (Oakwood Premier Phnom Penh)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និង មន្ត្រីផ្នែកបច្ចេកទេសពាក់ព័ន្ធសរុបចំនួន ៨៧ រូប។ សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖ ៖

(១). ពិភាក្សាពីការរៀបចំសូចនាករ តាមដាន និង វាយតម្លៃ ស្ដីពីការកសាងមូលដ្ឋានគ្រឹះ និងការចាប់យកឌីជីថល (២០២១ - ២០២៥) និង ប្រមូលធាតុចូលបឋមពីក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តពាក់ព័ន្ធនឹងពង្រាងបញ្ជីសូចនាករនិង

(២). ពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៥-២០២៧ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។