សាលាផ្សព្វផ្សាយស្តីពី "ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា"
ភ្នំពេញ៖ នារសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៤:០០ រសៀល នៅសណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល,ក្រោមការឧបត្ថម្ភដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនិង ជាតំណាងរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងសមាគម សហគ្រាស សិស្សនិសិត្ស ក្រុមហ៊ុន និង ភ្ញៀវកិត្តិយសសរុបចំនួន ១១០ រូប។