ពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្តុះបណ្តាលស្តីពី “ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា”

image
image

ពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្តុះបណ្តាលស្តីពី “ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា”

ភ្នំពេញ៖ នារសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ២:៣០ រសៀល ដល់ម៉ោង ៤:០០ រសៀល នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល,ក្រោមការឧបត្ថម្ភដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្តុះបណ្តាលស្តីពី “ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា” ក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង លោកស្រី យិន ហួតអេលី ប្រធាននាយកដ្ឋានត្រួតពិនិត្យ តាមដាន និង វាយតម្លៃ នៃគណ:កម្មាធិការរដ្ឋាភិបាលឌីជីថល និង ជាសមាជិកក្រុមការងារសេនាធិការដ្ឋានបច្ចេកទេស នៃ គ.ស.អ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។