សិក្ខាសាលាស្តីពី ទស្សនាទាននៃការរៀបចំក្របខ័ណ្ឌរួមនៃការគណនាទំហំសេដ្ឋកិច្ចឌីជីថលកម្ពុជា

image
image

សិក្ខាសាលាស្តីពី ទស្សនាទាននៃការរៀបចំក្របខ័ណ្ឌរួមនៃការគណនាទំហំសេដ្ឋកិច្ចឌីជីថលកម្ពុជា

នាថ្ងៃ ចន្ទ ៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាស្តីពី "ទស្សនាទាននៃការរៀបចំក្របខ័ណ្ឌរួមនៃការគណនាទំហំសេដ្ឋកិច្ចឌីជីថលកម្ពុជា" នៅសណ្ឋាគារសូហ្វីថែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី, អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ រួមមាន៖ ១). ពិនិត្យពិភាក្សាលើលទ្ធផលគណនាទំហំសេដ្ឋកិច្ចឌីជីថលកម្ពុជា របស់អ្នកជំនាញការ UNDP, ២). ចែករំលែកអំពីបទពិសោធ និង និន្នាការចុងក្រោយក្នុងតំបន់ និង សកល ពាក់ព័ន្ធនឹងការគណនាទំហំសេដ្ឋកិច្ចឌីជីថល, និង ៣). ពិភាក្សាពីតម្រូវការទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល និង ការត្រៀមខ្លួនរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រមូល និងផ្តល់ទិន្នន័យទាំងនោះ សម្រាប់ការវាស់វែងនាពេលខាងមុខ។